សម្រាប់មិត្តៗយុវវ័យប្រាកដជាបានស្គាល់លោក ចាន់ ប៊ីនហេង ហៅ (H.E.N.G) ជាតារារ៉េប Gamer និង Vlogger ដ៏មានប្រជាប្រិយភាព និងល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយលោកក៏ត្រូវបានស្គាល់ថាជាកូនប្រុសរបស់ DJ Sdey ផងដែរ។
បច្ចុប្បន្ននេះឃើញថា H.E.N.G កាន់តែទទួលបានសន្ទុះការគាំទ្រខ្លាំងមែនទែនជាមួយការថតវីដេអូ Vlog និងការ Live លេងហ្គេមនៅលើបណ្តាញសង្គម ប៉ុន្តែគួរឲ្យសោកស្តាយ មុននេះបន្តិច H.E.N.G បង្ហោះរូបភាពនិងបង្ហោះសារមួយបង្កការភ្ញាក់ផ្អើលមែនទែន គឺដោយសារផេកហ្វេសប៊ុករបស់លោកគឺមានជនអនាមិកបានលួចយក ដែលសារនោះលោកបានសរសេរយ៉ាងដូច្នេះថា «ជាបណ្តោះអាសន្ន PAGE របស់ខ្ញុំត្រូវបាន HACKED ហើយយក Claim as the Owner Page បាត់ហើយ តែខ្ញុំនៅតែមានសិទ្ធក្ន្ងងការកែសម្រួលនឹងupload video ក្នុងនាមជា Admin of the page ខ្ញុំសូមប្រកាសរាល់ការ Share ផ្សេងៗដែលមិនទាក់ទងនឹងខ្ញុំគឺមិនមែនជាខ្ញុំទេ តែខ្ញុំនៅតែបន្ត Upload Video នៅក្នុង Page ផ្លូវការរបស់ខ្ញុំដដែលដរាបណាខ្ញុំនៅតែជាAdmin សង្ឃឹមថារបស់យើងនៅតែជារបស់យើងមិនមានអ្នកបំពានបាន»។
យ៉ាងណាមិញរយៈពេលប៉ុន្មានថ្ងៃនេះសង្កេតឃើញថា តារាប្រុសស្រីប៉ុន្មាននាក់ហើយ ដែលត្រូវបានគេ Hack យកគណនីទាំង Facebook និង Instagram ដូចនេះ។ ដូច្នេះ សម្រាប់អ្នកមាន Page និងសិល្បៈករសិល្បការិនីទាំងអស់ សូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា ជៀសវាងមានបញ្ហានេះកើតឡើង៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖