មុននេះ សម្តេចតេជោ ហ៊ុន សែន ឲ្យសិស្សថ្នាក់ទី១២ឆ្នាំនេះ ជាប់ទាំងអស់

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិ ដោយមិនចាំចាប់ឆ្លងកាត់ប្រឡងនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារ ការចម្លងជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសម្តេច បានសម្រេចឲ្យសិស្សានុសិស្សជាប់ទាំងអស់ ក្នុងឆ្នាំនេះ ដោយមិនបាច់មានការប្រឡងនោះទេ ហើយសម្តេចតេជោ ឲ្យសិស្សានុសិស្ស ប្រឹងរៀន ដើម្បីត្រៀមចូលរៀននៅមហាវិទ្យាល័យណា នៅពេលខាងមុខ៕