ទីបំផុត! លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយក សារព័ត៌មាន TVFB ត្រូវមានសេរីភាពឡើងវិញហើយ នៅថ្ងៃនេះ

បន្ទាប់ពីសវនាការជំនុំជម្រះទោស និង ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធ នាគារកំណត់រយៈពេល១៨ខែ ប៉ុន្ដែទោស នោះត្រូវអនុវត្ដន៍ត្រឹមតែ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ទោសសល់ប៉ុន្មានត្រូវព្យូរ ។នេះបើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ គឺ ត្រូវមានសេរីភាពនៅថ្ងៃនេះតែម្ដង ។សូមជម្រាបថា នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការកាត់ទោស និង ប្រកាសសាលក្រម លោក សុវណ្ឌ រិទ្ធី អតីតចាងហ្វាងសារព័ត៌មាន TVFB បន្ទាប់ពីចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារអស់មួយរយៈ ។គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុង បុរី ពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកត្រូវសមត្ថកិច្ចបានបញ្ជូនទៅតុលាការនៅថ្ងៃទី ០៨ ខែមេសាឆ្នាំ ២០២០ ហើយតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម »៕