ដោយមានភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃរហូតដល់យប់ (11.10.2020) និងបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងធ្វើអោយលូមិនអាចបង្ហូទីកចេញទាន់ នឹងមិនដឹងថាហូរទៅទីណានោះធ្វ់ើអោយទីក្រុងភ្នំពេញលិចស្ទើរគ្រប់កន្លែង។ ដោយសារភ្លៀងខ្លាំង សាលារាជធានីភ្នំពេញ ជូនដំណឹងបន្ទាន់ ប្រកាសបិទចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យជាបណ្តោះអាសន្ន ដោយសារត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង។ សូមបងប្អូនទាំងអស់ សូមមេត្តាប្រុងប្រយត្ន័អោយខ្ពស់រឿងទឹកនិងចរន្តភ្លើង។






